ថាមែនៗ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជារឲ្យអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុបបទ ” are you ok ” ជាបន្ទាន់…..

14

ភ្នំពេញ៖ ជារឿងដែលមិននឹកស្មានដល់ បន្ទាប់ពីប្រលែងវីដេអូ trailers បទ “are you ok?” លើបណ្ដាញសង្គម Tik Tok ភ្លាម មានអ្នកចូលទស្សនាជិត ២០លានដងទៅហើយ លើ channel Tik Tok របស់ផលិតកម្ម Galaxy Navatra ប៉ុន្តែបទនេះត្រូវបានមហាជនជាច្រើនរិះគន់ធ្វើអោយថៅកែផលិតកម្ម Galaxy Navatra អ្នកឧកញ្ញា ឡេង ណាវ៉ាត្រា បញ្ជាអោយលុបវិញភ្លាមៗ។

ដោយនៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំភ្លើង ធ្វើឲ្យមានការរិះគន់ ចំនុចនេះ ទើបមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់។

អ្នកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុករបស់អ្នកឧកញ៉ាថា៖ “សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ”៕