ធ្វើសល់ជំទាវហើយជំពាក់លុយគេ? ក្ដៅហើយ ជំទាវ ស្រីអយ ចេញមុខដាក់ផាំងៗ ក្រោយ សឿ សុធារ៉ា ចោទជំពាក់លុយតុងទីន

5

ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង​ ដោយសារតែអតីតតារាសម្ដែង សឿ សុធារ៉ា បានបង្ហោះបង្ហាញមុខតារាពីរនាក់ដែលបានជំពាក់លុយរបស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអ្នកនាង សឿ សុធារ៉ា បានបញ្ជាក់ថា៖ ដោយសារតែរឿងលុយតុងទីន ៨៤៤ ដុល្លារ ទើបធ្វើឲ្យនាងត្រូវរងភាពអាម៉ា-សព្រោះតែភាគីម្ខាងទៀតគេមិនយល់ (កូនតុងទីន)។ នាងបន្តថា អំឡុងនេះខ្លួនក៏កំពុងរងគ្រោះដោយសារតែកូនៗតុងទីនដេញយកលុយទៅអស់ រួចមិនព្រមសងមកវិញ ដោយគ្មានទំនូលខុសត្រូវ រហូតមានការចុះផ្សាយព័ត៌មានជាហូហែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សឿ សុធារ៉ា និយាយទៀតថា ព្រោះតែហេតុផលនេះហើយ ទើបធ្វើឲ្យនាងលំបាកខ្លាំង រហូតឈានដល់ការយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយសម្រាប់កូនៗទៅដាក់បញ្ជាំដើម្បីដោះស្រាយឲ្យកូនតុងទីនផ្សេងទៀត។ បន្ថែមពីលើនេះដែរ នាងក៏បានបញ្ចេញឈ្មោះតារាកំប្លែង ២រូបដែលជំពាក់លុយមិនព្រមសងដែលរួមមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ជំពាក់ប្រាក់ចំនួន ១០៨៦០ ដុល្លារ និង ២. អតីតតារាកំប្លែង ជួន ចាន់រតនា ហៅ ស្រីអយ ជំពាក់លុយចំនួន ៩៥២០ ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការបង្ហោះសារដ៏វែងអន្លាយ និងនិយាយអំពីទឹកលុយជំពាក់ច្បាស់ៗបែបនេះ មានស្រាប់តែ នៅតែទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ ជំទាវ ស្រីអយ ក៏បានចេញមុខមកបង្ហោះសារមួយថា ៖ «មួយសប្តាហ៍ហើយដែលរងការប្រមាថ និង ភាពឈឺចាប់ ស្អែកខ្ញុំត្រូវទាមទារយុត្តិធម៌ និង ភាពស្អាតស្អំរបស់ខ្ញុំវិញ»។ លើសពីនោះ មកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១​ នេះ ជំទាវ ស្រីអយ ក៏បង្ហោះសារបន្ថែមមួយទៀតថា ៖ «អ្នកឯងនឹងមានវិប្បដិសារីអស់មួយជីវិត»។

សារថ្មីចុងក្រោយនេះដែរ គេក៏បានឃើញតារាកំប្លែងអ្នកនាង ខ្ញុង ដែលត្រូវបានអ្នកនាង សឿ សុធារ៉ា ប្រកាសថាពាក់ព័ន្ធរឿងប្រាក់កាក់លុយតុងទីនដូចគ្នានោះ ក៏បានចូលទៅខមមិនលើសាររបស់ជំទាវ ស្រីអយ ថា ៖ «យើងធ្វើល្អទៅនឹងបានផលល្អអ្នកដែលសាងអាក្រក់រស់មិនបានយូរឡើយបងចាំមើលទៅ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ការនិយាយគឺរកត្រូវដូចគ្នា យើងមិនអាចដឹងត្រឹមរឿងប៉ុណ្ណឹង អាចថាអ្នកណាខុស អ្នកណាត្រូវនោះទេ គឹមានតែរងចាំមើលបន្តទៀត ថាមូលហេតុអ្វីពិតប្រាកដ ដែលបង្កឈានដល់ការទារលុយគ្នាពេញបណ្ដាញសង្គម ពីអ្នកល្បីៗបែបនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​